បុណ្យចម្រើនព្រះជន្មគម្រប់៨៦ព្រះវស្សានៃសម្ដេចព្រះ នរោត្តម សីហន
ដោយ សាន សុវិទ្យ
2008-10-31
សម្តេចព្រះ នរោត្តម សីហនុ ទ្រង់ជាស្តេចអ្នកនយោបាយល្បីល្បាញតាំងពីទ្រង់ឡើងគ្រងរាជ្យលើកដំបូងនៅឆ្នាំ១៩៤១។
ព្រះអង្គបានកាន់តំណែងផ្សេងៗជាច្រើនរហូតដល់មានការកត់ត្រា ក្នុងសៀវភៅឯតទគ្គកម្មពិភពលោក Guinness Book of World Records ថា ព្រះអង្គជាអ្នកនយោបាយដែលកាន់ការក្នុងតំណែងផ្សេងៗច្រើនប្រភេទជាង គេក្នុងលោក។
ព្រះមហាវីរក្សត្រសម្តេច នរោត្តម សីហនុ ដែលខ្មែរខ្លះបានប្រៀបប្រដូចព្រះអង្គទៅនឹងជយវរ្ម័ននៃយុគសម័យ ថ្មីទ្រង់ជាព្រះរាជបុត្រទោលរបស់ព្រះបាទ សម្តេចព្រះ នរោត្តម សុរាមារិត និងព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ហើយទ្រង់ប្រសូតនាទីក្រុងភ្នំពេញ កាលពីថ្ងៃទី៣១ តុលា ឆ្នាំ១៩២២ នៅពេលដែលកម្ពុជាឋិតក្រោមអាណានិគមនិយមបារាំង។
អានបន្ថែម…
មានការបកស្រាយខុសគ្នាជុំវិញជម្លោះព្រំដែនរវាងខ្មែរនិងថៃ
ដោយ ហាស់ សាន
បញ្ហាវិវាទរឿងប្រាសាទព្រះវិហាររវាងប្រទេសកម្ពុជានិងប្រទេសថៃមានការបកស្រាយខុសៗគ្នា។
នៅថ្ងៃច័ន្ទនេះ កាសែតថៃឈ្មោះ The Nation ផ្សាយអត្ថបទមួយ ពិនិត្យមើលល្អិតល្អន់លើស្ថានការណ៍យោធានៅសមរភូមិដោយកោតសសើរមេដឹកនាំ ខ្មែរថា មានការប៉ិនប្រសប់ក្នុងការផ្សព្វផ្សាយដំណឹងតាមបណ្តាញព័ត៌មាន។ ចំណែកខាងថៃវិញ ពលរដ្ឋថៃថា លាក់បិទបាំងដំណឹងមិនអនុញ្ញាតឲ្យអ្នកកាសែតចូលទៅកាន់តំបន់កើត ហេតុដូចខាងខ្មែរ។
អានបន្ថែម…
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២០ ដល់ ២៦ តុលា ២០០៨
ដោយ កែវ និមល
ព័ត៌មាន សំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន មន្ត្រីយោធាថៃនិងខ្មែរបានជួបប្រជុំពិភាក្សាគ្នាពីបញ្ហាព្រំដែន នៅតំបន់ប្រាសាទព្រះវិហារ និងព័ត៌មានផ្សេងៗដទៃទៀត។ លោក កែវ និមល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ២០ ដល់ ២៦ តុលា ឆ្នាំ២០០៨។
អានបន្ថែម…

